
លោក Fabio Cannavaroសមាជិកឈ្នះ World Cup ជាមួយអ៊ីតាលី ពេលនេះបានឡើងកាន់តំណែងជាអ្នកចាត់ការនៅអឺរ៉ុបជាលើកដំបូងក្នុងក្លិប Benevento ក្នុងក្របខណ្ឌ Serie B។
Cannavaro ដែលជាប្រធានក្រុមនាំអ៊ីតាលីឈ្នះ World Cup ឆ្នាំ២០០៦ បានចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំ២០១១ និងបានទៅធ្វើគ្រូនៅតំបន់អាស៊ី។ លោកធ្លាប់ដឹកនាំក្លឹបក្នុងប្រទេសចិននិងអារ៉ាប៊ីសាអ៊ូឌីត និងចំណាយពេល៦សប្ដាហ៍ជាអ្នកចាត់ការក្នុងក្រុមជម្រើសជាតិចិន។
បុរសវ័យ៦៩ឆ្នាំបានត្រឡប់មកកាន់បាល់ទាត់ប្រទេសអ៊ីតាលីជាលើកដំបូងចាប់តាំងចាកចេញពី Juventus កាលពីឆ្នាំ២០១០។ តួនាទីដឹកនាំចុងក្រោយរបស់ Cannavaro គឺជាគ្រូរបស់ក្លឹប Guangzhou FC ប៉ុន្តែលោកបានចាកចេញពីក្លឹបនេះកាលពីខែតុលា ឆ្នាំ២០២១។
Benevento ដែលបានកាត់ចេញពី Serie A កាលពីរដូវកាល២០២០២-១ ពេលនេះកំពុងស្ថិតនៅលេខ១៣ក្នុងតារាងពិន្ទុ Serie B មាន៧ពិន្ទុពីការលេង៦ប្រកួត។
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ