作者 主題: Casemiro សង្ឃឹម​ថា​ Ronaldo នឹង​នៅ​បន្ត​ជា​មួយ​ Man Utd  (閱讀 87 次)

phannson1994

  • Full Member
  • ***
  • 文章數: 116
    • 檢視個人資料
Advertisement

ខ្សែបម្រើ​ Casemiro បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ ESPN នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​ចង់​ឲ្យ​ ខ្សែប្រយុទ្ធ​ Cristiano Ronaldo នៅ​បន្ត​ជា​មួយ​ក្លឹប​ Manchester United ។
Casemiro បាន​និយាយ​ថា​៖" ពួក​យើង​ទាំង​ពីរ​ (Casemiro និង​ Ronaldo) និយាយ​គ្នា​ពី​កីឡាករ​មួយ​រូប​ ដែល​ស្ថិត​ក្នុង​កីឡាករ​ឆ្នើម​បំផុត​គ្រប់​ពេល​។ គាត់​ដឹង​ថា​ខ្ញុំ​គោរព​គាត់​ខ្លាំង​ណាស់​។ អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​នៅ​បន្ត​ជា​មួយ​ពួក​យើង​ ព្រោះ​គាត់​ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​។ គាត់​​ផ្ដល់​គ្រាប់​បាល់​ឲ្យ​យើង​បាន​ច្រើន​ គាត់​​ជា​អ្នក​ឈ្នះ​ គាត់​ជា​អ្នក​​ជោគជ័យ​ គាត់​​ជា​ប្រធាន​ អញ្ចឹង​គាត់​សំខាន់​ណាស់​ចំពោះ​ពួក​យើង​ "។
កីឡាករ​នេះ​បន្ត​ថា​៖" យើង​បាន​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​។ តាំង​ពី​មក​ Man Utd ថ្ងៃ​ដំបូង​នេះ​ គាត់​ជួយ​អ្វីៗ​គ្រប់​យ៉ាង​មក​លើ​ខ្ញុំ​។ គាត់​ជួយ​ខ្ញុំ​ច្រើន​។ ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​ គាត់​បន្ត​នៅ​ជា​មួយ​ពួក​យើង​"។
មក​ទល់នឹង​ពេល​នេះ​ អនាគត​របស់​ Ronaldo នៅ​តែ​មិន​ទាន់​ច្បាស់​លាស់​ ដោយ​សារព័ត៌មាន​ជា​ច្រើន​ថា​ គេ​កំពុង​រក​ក្លឹប​ថ្មី​ ដើម្បី​ចាកចេញ​ពី​ Man Utd ។

អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

welvispresly

  • Hero Member
  • *****
  • 文章數: 452585
    • 檢視個人資料